Monday, January 14, 2013

ថ្ងៃនេះ Facebookគ្រោង​ចេញ​ទូរស័ព្ទ?

ប៉ុន្មាន​​ម៉ោង​មុន​នេះ​មាន​ឮ​ព័ត៌មាន​ក្ដៅ​ៗ​ថា​បណ្ដាញ​ទំនាក់​ទំនង​សង្គម Facebookនឹង​ធ្វើ​ការ​បង្ហាញ​Facebook Phoneនៅនេះ។ តើ Facebook ពិត​ជា​បង្ហាញ​ទូរស័ព្ទ​ដំបូង​របស់​ខ្លួន​មែន​           ឬ​យ៉ាង​ណា?​​
បើ​ផ្អែក​តាម​ការ​សរសេរ​សេចក្ដី​ផ្ដើម​របស់​គេហទំព័រ Thinkdigit ម្សិលមិញ ​បាន​ឲ្យ​ដឹង​​ថា Facebookគ្រោង ​​បង្ហាញ​ទូរស័ព្ទ​ដំបូង​គេ​នៅ​ទីស្នាក់ការ​ធំ​របស់​ខ្លួន​ក្នុង​ក្រុង Menlo Parkក្នុង​រដ្ឋCalifornia សហរដ្ឋ​អាមេរិក​និង​នៅ​​ទី​ក្រុង​ឡុង​ប្រទេស​អង់គ្លេស​​ថ្ងៃ​ទី ១៥ មករា​​នេះ។
ទូរស័ព្ទ​ប៉ាន់​Facebook ដែល​ល្បី​ថា​ចេញ​ថ្ងៃ​ទី ១៥ មករា ស្អែក​នេះ
បន្ទាប់​ពី​មាន​ចចាមអារ៉ាម​ពី Facebook Phone រសាត់​បាត់​អស់​មួយ​រយៈ​ទៅ ថ្ងៃ​នេះ​ស្រាប់​តែ​លេច​ឮ​មក​ម្ដង​ទៀត​ហើយ។ តើ​ម្ដង​នេះ Facebook ពិត​ជា​បង្ហាញ​​មែន​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ?
ស្រដៀង​គ្នា​នេះ​ដែរ​ គេហទំព័រ Business Insider បាន​ឲ្យ​ដឹង​ថា៖មាន​ប្រភព​ជា​ច្រើន​បាន​និយាយ​ថា Facebook ប្រាកដ​ជា​បង្ហាញ Facebook Phone នៅ​ថ្ងៃ​ស្អែក​នេះ។ ទោះបី​ជា​យ៉ាង​ណា​ពុំ​មាន​ចម្លើយ​ជាក់​លាក់​បង្ហាញ​ដោយ​​ក្រុមហ៊ុន​ ទំនាក់ទំនង​សង្គម​យក្ស​​មួយ​នេះ​ឡើយ។
កាល​ពី​ចុង​ឆ្នាំ ២០១២លោក Mark Zuckerberg ស្ថាបនិក​​និង​នាយក​ប្រតិបត្តិ​របស់ Facebook បាន​ថ្លែង​ទៅ​កាន់​គេហទំព័រ TechCrunch រូប​លោក​នឹង​​ផលិត Facebook Phone បើ​មាន​ឧកាស។​​
គួរ​បញ្ជាក់​ផង​ដែរ​ថា ​កន្លង​ទៅ​នេះ​ក៏​មាន​ព័ត៌មាន​ចចាម​អារ៉ាម​ជា​ច្រើន ​ជុំវិញ​បណ្ដាញ​សង្គម​ដ៏​ធំ​បំផុត​ចង់​ប្រឡូក​ខ្លួន​ចូល​ទីផ្សារ​ទូរស័ព្ទ។